ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមរំលែកទុក្ខ ទៅកាន់សមាជិកគ្រួសារកម្មករសំណងម្នាក់ ចំនួន២លានរៀល ក្រោយដឹងថាមានជីវភាពខ្វះខាត

ភ្នំពេញ៖ ដោយទទួលដំណឹងថាមានពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងមានសមាជិកទទួលមរណៈភាព អ្នកឧកញ៉ា ទៀ វិចិត្រ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាត់តាំងក្រុមការងារ​នាំយកថវិកាចំនួន ២,០០០,០០០រៀល ជាការចូលរួមរំលែកទុក្ខ និងសម្រាប់ចាត់ចែងក្នុងពិធីបុណ្យ ប្រគល់ជូនដល់គ្រួសារនៃសព ឈ្មោះ យិន ស៊ន ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរកម្មករសំណង់ ។

ថវិកា ២លានរៀលខាងលើនេះ ត្រូវបាននាំយកទៅដល់ដៃគ្រួសារនៃសព តាមរយៈលោក លោក ម៉ុត ភារី ជាអនុប្រធាន, លោក តាន់ វ៉ាន់ធី, លោក ហន សុជាតិ ជាសមាជិក ។

សូមរំលឹកថា ឈ្មោះ យិន ស៊ន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានទទួលមរណៈភាពវេលាម៉ោង ៨យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយជម្ងឺ។

ក្រោយទទួលបានជំនួយ និងថវិកា ពីអ្នកឧកញ៉ា ទៀ វិចិត្រ ហើយនោះ ក្រុមគ្រួសារនៃសព បានគោរពថ្លែងអំណរគុណដល់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ ជួបប្រទះតែនឹងពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top