ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានទទួលស្គាល់ថា កម្ពុជាពិតជាសក្តិសម ជាគោលដៅវប្បធម៌ ឈានមុខគេ នៅអាស៊ីសម្រាប់ឆ្នាំ ២០២៤។

តាមរយៈបណ្ដាញសង្គមហ្វេកប៊ុក របស់លោកឯកអគ្គរដ្ឋទូត នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះនូវរូបប្រាសាទអង្គរចំនួន២សន្លឹកដោយភ្ជាប់នូវខ្លឹមសារថា៖ «យោងតាមព័ត៌មាននៃស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក ( World Travel Awards ) បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេ នៅអាស៊ីសម្រាប់ឆ្នាំ ២០២៤។ នេះពិតជាសក្តិសមជាមួយកិត្តិនាមរបស់កម្ពុជា!»៕
