ភ្នំពេញ ៖ កម្មករ និយោជិតរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស រួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបរិច្ចាគថវិកា ចូលក្នុងមូលនិធិ ដោយសារចង់ចូលរួម អភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ព្រំដែន ។

កម្មករនិយោជិត នៅខេត្តស្វាយរៀង នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ២០២៤នេះ បានយល់ច្បាស់ អំពីគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ (CLV) និងធ្វើការចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិអភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ព្រំដែន ព្រោះចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារព្រំដែន។
ពួកគាត់បានអំពាវនាវ ដល់កម្មកនិយោជិតផ្សេងទៀត គួរតែចៀសវាងការជឿ តាមការឃោសនាអកុសល របស់ក្រុមជ្រុលនិយម នៅក្រៅប្រទេស ដែលបានបំផុសឲ្យមានបាតុកម្ម និងប្រកាសប្រឆាំង ចំពោះសកម្មភាពប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

កម្មករនិយោជិតនៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបង្ហាញ ពីពេញចិត្ត ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។

ពួកគាត់បានមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែង ដោយឥតឈប់ឈរ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមព្រំដែន តាមរយៈការបង្កើតឱ្យមានមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមតំបន់ព្រំដែន ដែលជាការបើកឱកាស ឱ្យពលរដ្ឋគ្រប់និន្នាការ នយោបាយទាំងអស់ បានចូលរួមកសាង ប្រទេសជាតិរួមគ្នា ។

កម្មករនិយោជិតនៅ ខេត្តស្វាយរៀង បានយល់កាន់តែច្បាស់ ពី គម្រោងទុច្ចរិត របស់ក្រុមឧទ្ទាមក្រៅ ច្បាប់នៅក្រៅ ប្រទេសមួយចំនួន តាមរយៈការបំផុសឲ្យមានការធ្វើបាតុកម្ម ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ CLV និងប៉ុនប៉ងបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ដែលតម្រូវឱ្យពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើបង្ក ហេតុទាំងអស់នេះ ។

កម្មកររោងចក្រសហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ បានបង្ហាញនូវការគាំទ្រ ដល់រាជរដ្ឋាភិបាល ថែមទាំងបានប្តេជ្ញាចិត្ត ផ្សព្វផ្សាយបន្តដល់កម្មករ និយោជិតក្នុងមូលដ្ឋាន របស់ខ្លួនឱ្យបានទូលំទូលាយ និងចូលរួមបរិច្ចាគថថវិកា ដល់មូលនិធិកសាង ហេដ្ឋរចនាសម្ព័ន្ធព្រំដែនដោយស្ម័គ្រចិត្តទាំងអស់គ្នា៕






