ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់។


លោកអភិបាលខេត្តបញ្ជាក់ថា «ការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់ៗរូប» ៕



