តាកែវ៖ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានជើងយន្តហោះចុះចត ហោះហើរ សាកល្បងនៅព្រលានយន្តភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមជម្រាបជូនប្រជាពលរដ្ឋ ទូទាំងខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ភូមិសាស្ត្រព្រលានយន្តហោះ ភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សូមកុំមានការព្រួយបារម្ភ ភ័យខ្លាច និងភិតភ័យចំពោះ សកម្មភាពចុះចត និងហោះ ហើរសាកល្បងនេះឡើយ៕
