ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។




សូមរំលឹកថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន៕





