ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ឱ្យសមត្ថកិច្ច ស្វែងរកបុគ្គលម្នាក់ ដែលមានគណនីហ្វេសប៊ុក «ហ៊ូ រុនអេង» មកចាត់ការតាមផ្លូវច្បាប់ ក្រោយបុគ្គលរូបនេះ បានចូលទៅខំមិនក្នុងហ្វេសប៊ុកផេករបស់សម្ដេច នូវខ្លឹមសារថា «នែបង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួកធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅជចាយ៉ាងណាកូនៗគួរអាណិតទេ ?»។
នៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូប៥សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា៖ «ពេល Facebook ខ្ញុំបង្ហោះពីសិល្បៈករសិល្បៈការិនី ទៅលេងតាមព្រំដែន ពួកជ្រុលនិយម ចូលមកលើកដែលខ្ញុំឆ្លើយតប ដូចមានភ្ជាប់ជូន»។

ពីមុនពួកអ្នកថាបាត់ដីតាមព្រំដែនរហូតដល់បាត់ ៤ខេត្តនៅឥសាន្ត។ ពេលគេបំភ្លឺរឿងព្រំដែននិង៤ខេត្តនៅឥសាន្ត ពួកអ្នកលើកពីរឿងវៀតណាម ចូលមកគ្រប់គ្រងទៅវិញតើពួកអ្នកគិតតែបង្ករឿងមិនឈប់ឬ? សួរទៅអ្នកវិញសព្វថ្ងៃកូនស្រីឬបងស្រីឬប្អូនស្រី សម្ដេចរំលេចថា “បានជនជាតិរំលោភសេបកាម ហើយឬនៅ?បើវៀតណាមគ្រប់គ្រង អស់ទៅហើយនោះ។ ល្មមៗបានហើយ បើគេវាយខ្មោះ បញ្ជូនចូលគុកសូមកុំចោទ គេថាផ្តាច់ការ។ រឿងអាណិកជនវៀតណាមមានតាំងពីបារាំងចូលមកគ្រប់គ្រងទៅទៀត មិនមែនរឿងថ្មីទេ។ ក្រុមមេដឹកនាំរបស់ពួកអ្នក សព្វថ្ងៃតើរស់នៅ បរទេសមែនទេ? វាមិនចម្លែកទេមានខ្មែររស់នៅបរទេស និងមានជនជាតិបរទេសរស់នៅខ្មែរ។ ពេលនេះអ្នកចូលមកមើលងាយ និងប្រមាថខ្មែរ រាប់ទាំងក្រុមគ្រួសារអ្នកផងដែរ”។

ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់សមត្ថកិច្ច ឱ្យស្វែងរកមនុស្សនេះ មកចាត់ការតាមផ្លូវច្បាប់ ដោយសម្ដេចចាត់ទុកថា នេះមិនមែនជាការបញ្ចេញមតិទេ។
បន្ថែមលើសពីនេះ សម្ដេចក៏បានផ្ដាំទៅ ពួកជនបរទេស ដែលខិតខំរារាំងការរើស អើងពូជសាសន៍ និងប្រឆាំងជ្រុលនិយម ជួយមើលរឿងនេះ ផងកុំចាំដល់ពេលគេ ញាត់គុក ទើបស្រែកថារំលោភសិទ្ធមនុស្ស ត្រូវជួយអប់រំពួកនេះជាជាងមកចោទ រាជរដ្ឋាភិបាល៕
