ព័ត៌មានជាតិ

ប្រធានមន្ទីរ សាធារណការ ខេត្តកណ្ដាល ស្នើក្រុម ហ៊ុនចិន បំពាក់បន្ថែមសំណង់សិល្បការ្យ និងកែសម្រួល រយៈពេលភ្លើងស្តុប នៅមហាវិថីស៊ីជិនពីង

រូបភាពមន្ទីរសាធារណការ

កណ្ដាល ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានស្នើក្រុមហ៊ុនចិន បំពាក់បន្ថែម នូវសំណង់សិល្បការ្យចាំបាច់ និងកែសម្រួលរយៈពេលភ្លើងស្តុប ស្ពានកោះអន្លង់ចិន ដែលស្ថិតនៅលើ កំណាត់ មហាវិថីស៊ីជីនពីង ដើម្បីធានាបានសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរ។

ផ្ទាំងពាណិជ្ជកម្ម

ការស្នើនេះធ្វើឡើងក្នុងឱកាស លោកប្រធានមន្ទីរអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំក្រសួង សាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនចិន (SCG) ចុះពិនិត្យ ស្ថានភាពផ្លូវ មហាវិថីស៊ីជិនពីង ចំណុចទីតាំងដែលប្រជាពលរដ្ឋ ធ្វើចរាចរណ៍ រអិលដួលជារឿយៗ ពេលមាន ភ្លៀងធ្លាក់ ចាប់ពីស្ពានរំលង ផ្លូវជាតិលេខ២១ ដល់ផ្លូវជាតិលេខ១ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ៕

To Top