ភ្នំពេញ៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលខ្លួនទៅកាន់តុលាការ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
បើតាមដីកាបង្គាប់ឱ្យចូលខ្លួន បានបញ្ជាក់ថា ការកោះហៅនេះ គឺជាប់ពាក់ព័ន្ធពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្ដន្ទាទោសបទមជ្ឈឹម និងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ៕
