ព័ត៌មានជាតិ

៧ថ្ងៃ!ក្រសួងមហាផៃ្ទ ផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជិត ២៦០០លើក និងមានអ្នកចូលរួមជិត ១០ម៉ឺននាក់

ភ្នំពេញ ៖ ដោយអនុវត្តតាមបទដ្ឋាន គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផៃ្ទ បានជំរុញការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ២,៥៦៤លើក និងមានអ្នកចូលរួមចំនួន៩៥,៧៦៦នាក់ ទូទាំង ២៥រាជធានី-ខេត្ត ។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ឱ្យដឹងដែរថា នៅថ្ងៃទី១ ខែកញ្ញា ក្រសួងមហាផៃ្ទ ផ្សព្វផ្សាយបានចំនួន ២៣៣លើក អ្នកចូលរួម ១២,៤០៤នាក់ មាន២១រាជធានីខេត្ត ។ ថ្ងៃទី២កញ្ញា ចំនួន ៣៥៤លើ អ្នកចូលរួម ១៥,៤៣២នាក់ មាន២២រាជធានីខេត្ត ។ ថ្ងៃទី៣ ចំនួន ៣៩៦លើក អ្នកចូលរួម១៣,៤៩១នាក់ មាន២២ រាជធានីខេត្ត ។ ថ្ងៃទី៤ ចំនួន ៤១១លើក អ្នកចូលរួម ១៤,០១៧នាក់ ។ ថ្ងៃទី៥ ចំនួន ៣៩៣លើក អ្នកចូលរួម ១៤,១០៨នាក់ មាន២៣រាជធានីខេត្ត។ ថ្ងៃទី៦ ចំនួន ៤៨៧លើក អ្នកចូលរួម ១៦,០១៦នាក់ មាន២២រាជធានីខេត្ត និងថ្ងៃទី៧ ផ្សព្វផ្សាយបានចំនួន ២៩០លើក អ្នកចូលរួម ១០,២៩៨នាក់ មាន២២រាជធានីខេត្ត។

ចំពោះគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺស្របទៅនឹងទិសដៅ អាទិភាពទាំង៦ ដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ កាលពីដើមអាណត្តិទី៧នេះ ក្រោមគោលការណ៍ «សម្អាតផ្ទះយើង» របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងទស្សនៈរបស់ លោក ឧបនាយករដ្ឋមន្ត្រី «អ្វីៗធ្វើ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ៕

To Top