ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ ច្រានចោលការលើកឡើងថា មានការបង្ខិតបង្គោលព្រំដែន

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា មានការបង្ខិតបង្គោលព្រំដែនជាង ១ពាន់ម៉ែត្រ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ លោក អភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ការចោទប្រកាន់នេះ គឺជារឿងមិនពិតនោះទេ។ ស្ថានភាពបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វាអន្តរជាតិជាតិភ្នំដិន គឺនៅដដែល គ្មានការដក ឬបង្ខិតបង្គោល ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។

លោក អភិបាលខេត្តតាកែវ ក៏បានថ្លែងបន្តថា បន្ទាប់ពីមានការចោទប្រកាន់របស់ក្រុមប្រឆាំងថា មានការបង្ខិតបង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិភ្នំដិន មានក្រុមអង្គការសង្គមស៊ីវិល ក្រុមយុវជន និងក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ បានចុះទៅដល់ទីតាំងបង្គោលព្រំដែនលេខ២៧៥ ហើយបានជួបជាមួយអាជ្ញាធនិងសមត្ថកិច្ចដែលឈជើង នៅច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន និងបានឃើញដោយផ្ទាល់បង្គោលព្រំដែន គឺមិនមានការបង្ខិតបង្គោលអ្វីទាំងអស់។

លោក អភិបាលខេត្តតាកែវ ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឆាំងដែលនៅតែមិនជឿថា មិនមានការបង្ខិតបង្គោលព្រំដែននៅច្រកទ្វាអន្តរជាតិភ្នំដិន សូមទាក់ទងមកអាជ្ញាធខេត្ត ហើយអាជ្ញាធនិងជូនពួកគាត់ចុះទៅពិនិត្យមើលដល់ទីតាំងបង្គោលលេខ ២៧៥នៅច្រកទ្វាព្រំដែន ដោយការធ្វើដំណើរ និងការហូបចុកអាជ្ញាធខេត្តតាកែវ ជាអ្នករ៉ាប់រងថ្លៃចំណាយទាំងអស់៕

To Top