ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យផ្គត់ផ្គង់ តំណាងលោកប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកនាយចំណង់ ហេង វុទ្ធី ជំនួយការផ្គត់ផ្គង់ ដែលបានវះកាត់សាច់ដុះក្នុងបំពង់ក ហើយកំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរភស្តុភារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២៤០,០០០រៀល, ទឹកគោឆៅ ២យួរ, ទឹកសុទ្ធ ០២កេស ជាអំណោយសួរសុខទុក្ខផងដែរ៕
