ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ប្រគល់សម្ភារៈ បច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត

កំពង់ធំ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាកិត្តិយស ក្នុងកម្មវិធីប្រគល់សម្ភារៈ បច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដែលសម្ភារៈទាំងនោះរួមមាន ១.ម៉ាស៊ីនប្រមូលទិន្នន័យ ចល័តចំនួន ៤១គ្រឿង, ២.ផ្លាស់ចំនួន ៤១គ្រាប់, ៣.ម៉ាស៊ីនមេបញ្ជូនទិន្នន័យចល័តចំនួន ២គ្រឿង, ៤.ម៉ាស៊ីនបោះពុម្ពរបាយការណ៍ចំនួន១ គ្រឿង, ៥.ឧបករណ៍ភ្ជាប់បណ្ដាញចំនួន១គ្រឿង ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកអភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់មន្ត្រីជំនាញ បន្ទាប់ពីទទួលបាននៅសម្ភារៈបច្ចេកទេស ទាំងអស់នេះហើយ ត្រូវរួមគ្នាថែរក្សាការពារឱ្យបានល្អប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង និងណែនាំដល់លោកអធិការនគរបាលទាំង ៩ក្រុង-ស្រុក ត្រូវធ្វើយ៉ាងណាចាត់ចែងមន្ត្រី នគរបាលរដ្ឋបាល យកអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន របស់គាត់ឱ្យបានគ្រប់ពេលវេលា ដើម្បីកុំឱ្យពលរដ្ឋមានផលពិបាក នៅក្នុងការមកផ្ដួលយកអត្តសញ្ញាណបណ្ណ។

ដោយ សំនៀង

To Top