ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេកព្រះបដិមា ដែលបានធ្វើមាតុភូមិនិវត្តន៍ រក្សាទុកក្នុងសារមន្ទីរជាតិ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-32-738x1024.jpg)
ការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ ជូនព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីវត្ថុទាំងនោះ បានរសាត់ចាកឆ្ងាយ ពីមាតុភូមិកំណើត អស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស ។ ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរ នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-36-1024x682.jpg)
សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលកម្ពុជា ទទួលបានមកវិញកាលពីពេលថ្មីៗនេះគឺ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ ការប្រគល់ពីគ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក ។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗ ដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានី កោះកេរ ព្រមទាំងព្រះសិរ នៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញ ជាមួយនឹងដងខ្លួន របស់ព្រះអង្គស្ថិតនៅសារ មន្ទីរជាតិភ្នំពេញ ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-39-681x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-42-681x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-47-1024x982.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-50-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-54-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-25-58-681x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-05-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-08-1024x694.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-11-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-15-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-28-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-32-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-17_16-26-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)