ព័ត៌មានជាតិ

ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ កញ្ញា ដើម្បីកែសម្រួល និងដោះស្រាយ បញ្ហាបច្ចេកទេស

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នឹងផ្អាក ដំណើរការជាបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មគយទាំងស្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៨:០០ នាទី រហូតដល់ម៉ោង ២០:០០ នាទី ដើម្បីកែសម្រួល និងដោះស្រាយបញ្ហាបច្ចេកទេស នៅលើប្រព័ន្ធម៉ាស៊ីនមេ។
តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់ បញ្ចប់ប្រតិបត្តិការនិងចាកចេញ ពីប្រព័ន្ធឱ្យបានមុនពេល កំណត់ខាងលើ ចៀសវាងការជួបប្រទះបញ្ហាបច្ចេកទេស ជាយថាហេតុ៕

To Top