ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់នារីម្នាក់  នៅខេត្តឧត្តរមានជ័យ

កំពង់ធំ ៖ ពិតជាឈាមស្រែកស្បែកហៅ ! ជនសង្ស័យម្នាក់ បានប្លន់សម្លាប់នារីម្នាក់ ទម្លាក់ចូលក្នុងទឹកអូរ យកម៉ូតូ ហើយរត់គេចខ្លួន កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៤ កន្លងមក នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ធំ កំណត់មុខសញ្ញាក្របួចបានហើយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។

តាមប្រភពបានឲ្យដឹងថា សាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងកូនអូរមួយ ដែលស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលា ម៉ោង ៣ រសៀល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ និងតាមប្រភពដដែល បានអោយដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ អូន អាន អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ 

ក្នុងនោះសំភារៈដែលជនល្មើសប្លន់យកទៅ រួមមាន ម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ស្លាកលេខម៉ូតូ បន្ទាយ មានជ័យ 1E 3388 និងថវិកាប្រហែល ១លានរៀល និង ទូរស័ព្ទOPPO ១គ្រឿង ។
តាមប្រភពដដែលបានឲ្យដឹងថា ជនដៃដល់ខាងលើមាន ឈ្មោះ សេង ឃាត ភេទប្រុស  អាយុ ៤៦ឆ្នាំ មុខរបរកម្មករ  បច្ចុប្បន្នមានទីលំនៅភូមិ អូរស្វាយ ក្នុងឃុំអូរស្វាយ  ស្រុក ត្រពាំងប្រាសាទ  ខេត្ត ឧត្តរមានជ័យ ៕ ដោយសំនៀង

To Top