ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន២គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកអីវ៉ាន់អេតចាយ(ស្តុកថង់ប្លាស្ទីក) មួយកន្លែង ស្ថិតនៅចំនុចភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕