ព្រះសីហនុ ៖ ក្រោយពីភ្លៀងធ្លាក់ អស់ជាច្រើនម៉ោង និងនាំ ដោយនូវខ្យល់ព្យុះផង បាននាំឱ្យកើតមាននូវជំនន់ទឹកភ្លៀត លិចផ្ទះប្រជាពលរដ្ឋ ក្នុងភូមិឃុំមួយចំនួន នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបញ្ជាត្រៀមកម្លាំង ជាងមួយពាន់នាក់ និងមធ្យោបាយរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ ជួយបងប្អូនប្រជាពលរដ្ឋ ជួបករណីទឹកជំនន់ នៅតាមបណ្តារាជធានី-ខេត្តនានា។

ការបញ្ជាឱ្យកងទ័ពជើងទឹក ត្រៀមជួយចុះអន្តរារគមន៍នេះ បន្ទាប់ពីមានករណីគ្រោះទឹកជំនន់បានកំពុងគំរាមកំហែង នៅប្រទេសជិតខាងរបស់កម្ពុជា និងន្ទាប់ទទួល បានបទបញ្ជារ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រៀមខ្លួនចុះ អន្តរាគមន៍ ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នោះ បញ្ជការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំង និងសម្ភាររួចជាស្រេច សម្រាប់ចុះជួយអន្តរាគមន៍ គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង ។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថាឧត្តមនាវីឯក ទៀ សុខា ថ្លែងថា ខណៈពេលដែល អាកាសធាតុមិនសូវល្អ នាពេលនេះកងទ័ពជើងទឹកបានត្រៀមកម្លាំង១២០០នាក់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋនៅ តាមតំបន់ ដែលអាចប្រឈមនឹងទឹកភ្លៀង ជាពិសេសតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ, ស្ទឹងត្រែង កំពង់ឆ្នាំង, រាជធានីភ្នំពេញ, តំបន់តាមមាត់សមុទ្រ, និងតាមបណ្តាកោះនានាជាដើម។

ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា«កងទ័ពជើងទឹកបានត្រៀមធម្យោបាយសង្រ្គោះ ដែលមានសម្ភារដូចជា នាវា អូប័រ ទូក និងអាវប៉ូង ជាពិសេសទៅទៀតនោះគឺថ្នាំដង្កូវ គ្រូពេទ្យកងទ័ពជើងទឹកដើម្បីចល័តចុះជួយសង្រ្គោះ បងប្អូនប្រជាពលរដ្ឋណាដែលជួបនូវគ្រោះទឹកជំនន់»។
ក្រៅពីត្រៀមនូវកម្លាំង និងធម្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយ ចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយសម្រាល់ទុក្ខលំបាករបស់ពួកគាត់៕



