ព័ត៌មានជាតិ

អាជ្ញាធរខេត្ត បញ្ជាឲ្យសមត្ថកិច្ចទាំងបី ប្រភេទ ត្រៀមចាំជួយសង្គ្រោះ ប្រជាពលរដ្ឋពីទឹកជំនន់ភ្លៀង

កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជា ដល់កងកម្លាំងទាំង៣ប្រភេទ និងអភិបាលក្រុង-ស្រុកទាំង៩ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលស្ថានភាព អាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់រាល់ថ្ងៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តែងតែមានករណីជំនន់ ទឹកភ្លៀងស្ទើតែរាល់ឆ្នាំ ។

លោក ជាម ច័ន្ទសោភ័ណ្ឌ លើកឡើង ដោយសារសម្ពាតទាបដែធ្វើឲ្យមានភ្លៀងច្រើនអាចបង្កឲ្យមានការលិចលង់ ដល់លំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ។
មិនតែប៉ុណ្ណោះត្រូវត្រៀមទាំងកម្លាំង សម្ភារឲ្យបានជាស្រេចទុក ជាមុនដើម្បីចំជួយសង្គ្រោះ ឲ្យទាន់ពេលវេលា ជាពិសេសរកទីទួលសុវត្តិភាព ទុកសម្រាប់ការស្នាក់នៅផងដែរ។

ដូច្នេះទើបលោកស្នើសុំឲ្យកងកម្លាំងទាំងអស់ ក៏ដូចជាអភិបាលក្រុង-ស្រុក ត្រូវត្រៀមកិច្ចការងារមួយចំនួនរកទីទួលសុវត្ថិភាព សម្ភារផ្សេងៗទៀត ប្រសិនបើមានពាក់ព័ន្ធជាមួយនឹងការជួយសង្គ្រោះ ហើយសុំរាយការណ៍ជាបន្ទាន់ ដើម្បីប្រើប្រាស់នូវកម្លាំងសរុប វិធានការជួយសង្គ្រោះ ប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង៕
ដោយ ៖ សុខសុភ័ណ្ឌ រូបថតខេត្ត

To Top