ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច គាំទ្រគម្រោងប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្ម ក្នុងស្រុក របស់ក្រុមហ៊ុនអាណាចក្រ ផលិតផលខ្មែរ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម បានផ្តល់ការណែនាំ ក៏ដូចជាគាំទ្រ ជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និង សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូ របស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការ​ រៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ។

ការគាំទ្ររបស់អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម ខាងលើនេះ បន្ទាប់ពីក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ ទទួលការអនុញ្ញាត​ ដើម្បីធ្វើបទបង្ហាញ អំពីទស្សនៈវិស័យរបស់ខ្លួន​ ស្តីអំពីការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ ការផលិតប្រកបដោយគុណភាព​ មាននិរន្តរភាព​ និងតម្លៃសមរម្យ ផ្តល់ជូនអតិថិជន អ្នកលក់បន្ត ភោជនីយដ្ឋាន ​សណ្ឋាគារ នៅក្នុងប្រទេស​ និងក៍ដូចជាធ្វើការនាំចេញទៅក្រៅប្រទេស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០២៤នេះ ​នៅទីស្តាក់ការកណ្តាលរបស់ធនាគារ ARDB។

នៅក្នុងការធ្វើបទបង្ហាញនោះផងដែរ, លោកបណ្ឌិត ប្រតិភូបានផ្តល់ការណែនាំ ក៍ដូចជាគំាទ្រជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និងសហគមន៍ដំាបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូរបស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការនេះ៕

To Top