ព័ត៌មានជាតិ

រដ្ឋសភា បើកកិច្ចប្រជុំ បោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដើម្បីកែសម្រួល សមាសភាព រាជរដ្ឋាភិបាល ចំនួន២រូប

ភ្នំពេញ ៖ ដូចការគ្រោងទុករដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាព រាជរដ្ឋាភិបាល ចំនួន២រូប តាមសំណើ របស់រាជរដ្ឋាភិបាល ។

សម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២០ខែកញ្ញា ក្រោមអធិបតីភាព សម្តេចមហារ ដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានការចូលរួមពី សមាជិកសមាជិការរដ្ឋ សភាចំនួន១០៦ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានវត្តមានក្នុ ងកិច្ចប្រជុំនេះផងដែរ ។

តាមឯកសារដែលទទួលបាន សមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប ដែលសុំការបោះ ឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺ លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈលោក សុខ សូកេន ប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិកា រកិច្ច ។

តាមរបៀបវារៈរបស់រដ្ឋសភា ក៏បានឲ្យដឹងដែរថា កិច្ចប្រជុំជាវិសាមញ្ញ របស់រដ្ឋសភានេះ ក៏មានការប្រកាសសុពលភាព អាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំង ជូនលោក ហ៊ឺ វីរៈ ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទ ទួលមរណភា ព, ការបោះឆ្នោតជ្រើសតាំង លោក អ៊ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុ មប្រឹក្សានៃអង្គចៅ ក្រម សម្រាប់អាណត្តិទី៣, និង៤. ការពិភាក្សា និងអនុម័តលើសេ ចក្តីស្នើវិសោធ នកម្មបទ បញ្ជាផ្ទៃ ក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top