ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យមើលស្ពានឈើ១កន្លែង ដែលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង

ខេត្តកំពង់ធំ ÷ លោក លី ណារុន រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានចុះពិនិត្យស្ពាន ឈើមួយកន្លែង ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

 មានមតិសំណេះសំណាល នាឱកាសនោះ.​ លោក លី​ ណារុន បានមានប្រសាសន៍លើកឡើងថា​ ក្នុងពេលនេះជា រដូវវស្សាដែលបានឈានចូលមកដល់​  ហើយទឹកជំនន់ក៏ជន់កាន់តែលឿន ធ្វើឱ្យលិចភូមិឋាន ក៏ដូចជាខូចខាតផ្លូវថ្នល់និងស្ពាន​ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ។ សម្រាប់ការពាសុវត្ថិភាព.និងជៀលអោយពីហានិភ័យ ដែលបានតែឡើង ដោយចៃដន្យ នោះផងដែរ។ 

លោក លី​ ណារុន ក៏បានអំពាវនាវដល់អាជ្ញាធរភូមិ/ឃុំ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកជំនន់កំពុងតែហក់ឡើងជាបណ្ដើរៗហើយ ។

សូមបញ្ជាក់ផងដែរថា ស្ពានឈើត្រពាំងព្រីង មានប្រវែង ១៣០ម៉ែត្រសាងសង់ក្នុងឆ្នាំ២០១២ ដោយលោក ងួន ញ៉ិល អនុប្រធានរដ្ឋសភាទី១ នៃព្រះរាជាណាចក្រកម្ពុជា ស្ថានភាពស្ពានឈើគឺមានការទ្រុឌទ្រោមខ្លាំង គឺពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗនោះទៀតផង។
ដោយសំនៀង

To Top