កំពង់ស្ពឺ÷ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ តាមដានការអនុវត្ត និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តទំពូងអង្គចំរើនមានជ័យ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
លោក ហន ភក្តី អភិបាលរង ខេត្តកំពង់ស្ពឺ តំណាងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសាមគ្គីមុនីជ័យ និងមានសមាសភាពចូលរួមប្រមាណ ២០០ នាក់ ។
ខណះដែរបងប្អូនប្រជាពលរដ្ឋមានបញ្ហា និងសំណូមពរ ត្រូវបានលើកឡើង និងត្រូវបានដោះស្រាយ បំភ្លឺនៅនឹងកន្លែង ដែលមានដូចខាងក្រោម ៖
ពលរដ្ឋ៧ គ្រួសាររស់នៅក្នុងភូមិវាលទន្សាយ ឲ្យក្រុមការងារជួយបើកផ្លូវ ចូលស្រែរបស់ពួកគាត់ផង ។
នៅភូមិព្រៃជ្រូកពលរដ្ឋ បានលើកឡើងពីក្លិនស្អុយលាមកជ្រូក ចេញពីកសិដ្ឋានចិញ្ចឹមមួយកន្លែង នៅក្នុងភូមិរបស់គាត់។
-បញ្ហាតទឹកស្អាតឡើងថ្លៃខ្ពស់ -បញ្ហាគ្រឿងញៀន។
-ស្នើសុំឲ្យក្រុមហ៊ុនភ្លើងអគ្គិសនីកម្ពុជា ជួយពិនិត្យមើលបង្គោលភ្លើងមួយចំនួន ត្រេតនៅក្នុងភូមិក្រាំងសុទិន ។
ជាចុងក្រោយលោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយ ពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស បកស្រាយពីបញ្ហាពាក់ព័ន្ធ នឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលក្រុមប្រឆាំង បាននិងកំពុង បំផុសបំផុល បំភ្លៃការពិត និងបង្កឲ្យមានភាពចលាចលផងដែរ ៕
ដោយ ៖ សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន