ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ តំបន់ដីសម្បទានជនបទ ឱ្យក្លាយជាបុរីជនបទ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_15-37-27-1024x686.jpg)
ការបង្ហាញជំហរនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីគម្រោងអភិវឌ្ឍន៍ តំបន់សម្បទានដីសង្គមកិច្ច ភូមិក្សេមក្សាន្ត ទ្រនុំសសុភមង្គល និងបុរីជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_15-37-59-1024x682.jpg)
កិច្ចប្រជុំនាពេលនេះ រៀបចំឡើង ក្នុងគោលបំណងធ្វេីការប្រែក្លាយតំបន់ជនបទ និងតំបន់ដីសម្បទានសង្គមកិច្ច របស់រាជរដ្ឋាភិបាល ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សុខុមាលភាព បិរស្ថាន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាឌីជីថល និងអភិបាលកិច្ចល្អ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_15-38-03-1024x682.jpg)
លោករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍តំបន់ដីសម្បទានជនបទ ឱ្យក្លាយជាបុរីជនបទ ភូមិឋានមានសុភមង្គល របស់លោកឧបនាយករដ្ឋមន្ត្រី និងប្តេជ្ញាចូលរួម សហការតាមតួនាទី និងភារកិច្ចរបស់ក្រសួង ដើម្បីសម្រេចតាមគោលដៅ ដែលបានដាក់ចេញ ដែលអាចធ្វើឲ្យជីវភាពរបស់ប្រជាជនរស់នៅ ជនបទមានចំណូលខ្ពស់ និងសម្រចតាមគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_15-38-07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)