ព័ត៌មានជាតិ

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបថ្នាំគ្រាប់ក្រវីជាង ៦០០ គ្រាប់នៅក្រុងច្បារមន

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រាបករណីគ្រឿងញៀននៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៤-៤៥ ស្ថិតក្នុងភូមិរលាំងសង្កែសង្កាត់សុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤។

បើតាមការឲ្យដឹងពីឯកឧត្តម ម៉េង ស៊្រុន មេញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថាការបង្ក្រាប់ជនសង្ស័យជាមុខសញ្ញាជួញដូគ្រឿងញៀនខាងលើនេះ ដោយមានសម្របសម្រួលពីឯកឧត្តម ស៊ិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ស្ពឺ។

ជនសង្ស័យដែរត្រូវបានឃាត់ខ្លួនមានឈ្មោះអ៊ែល ឡយ ភេទប្រុសអាយុ ៣៦ឆ្នាំ មានមុខរបមិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូសកម្ម។

លោកមេបញ្ជាការបានបន្តទៀតថាក្រោយពីឃាត់ខ្លួនកម្លាំងជំនាញបានដកហូតរួមមាន៖ ម៉ូតូមួយគ្រឿង ខ្សែដៃលោហ:ធាតុពណ៌លឿងមួយខ្សែ  ខ្សែករលោហ:ធាតុមួយខ្សែ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួនពីកញ្ចប់ ព្រមទាំងថ្នាំគ្រាប់ក្រវីពណ៌ក្រហមចំនួន ៤កញ្ចប់ ស្មើនឹង ៦០៦គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ និងឧបករសម្រាប់ប្រើប្រាសមួយចំនួន។ ហើយជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងចាត់ការតាមនិតិវិធី៕

ដោយ៖ សុខសុភ័ណ្ឌ រូបថតអាវុធហត្ថ

To Top