ព័ត៌មានជាតិ

ធនាគារកណ្តាល អាល្លឺម៉ង់ ចេញសារព្រមាន អំពីបញ្ហាសេដ្ឋកិច្ច ដែលនឹងអាចបន្តដល់ចុងឆ្នាំនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយនឹងនៅបន្តស្ថិត នៅក្នុងស្ថានភាព នឹងទ្រឹងសម្រាប់រយៈពេលនៅ សល់នៃឆ្នាំនេះ ខណៈដែលវាបន្តជួបនឹងវិបត្តិសេដ្ឋកិច្ច។

ការដកស្រង់ប្រភពចេញពីកាសែត The Bloomberg និងយោងតាមការស្ទង់មតិ ដែលធ្វើឡើងដោយកាសែតនេះ ចំពោះសេដ្ឋកិច្ច របស់ប្រទេសកំពូល នៃសហភាពអឺរ៉ុបនឹងបានជាប់គាំងក្នុងរយៈពេល៣ខែរហូតដល់ខែកញ្ញា គឺវាបានបង្ហាញ ពីការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។

គួរឲ្យដឹងដែរថាសេដ្ឋវិទូ បានចាប់ផ្តើមបន្ទាបការព្យាករណ៍ របស់ពួកគេសម្រាប់ឆ្នាំនេះរួចហើយ ដោយអ្នកខ្លះមើលឃើញការជាប់គាំងយូរ ឬសូម្បីតែការធ្លាក់ចុះផ្សេងទៀត ក៏នឹងបន្តកើតមានឡើងជាបន្តបន្ទាប់ផងដែរ។

ធនាគារកណ្តាលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចនឹងស្ថិត ក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។

The Bloomberg បានកត់សម្គាល់ថា ឧស្សាហកម្មអាល្លឺម៉ង់កំពុងជួបបញ្ហាចំពេលមានតម្រូវការទន់ខ្សោយនៅក្នុងទីផ្សារនាំចេញសំខាន់ៗ កង្វះបុគ្គលិក ដែលមានសមត្ថភាព គោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹង ការធ្លាក់ចុះពីវិបត្តិថាមពល និងការប្រកួតប្រជែង ដែលកំពុងកើនឡើងពីប្រទេសចិនជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top