ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់មន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន នាទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ cell life bank នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ មានដូចជាជំងឺមហារីក ,ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) និងថែរក្សាសម្ផស្ស។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-13-1024x682.jpg)
តាមការឱ្យដឹងត្រួសៗ ពីតំណាងមន្ទីពេទ្យ បញ្ជាក់ថា មន្ទីរពេទ្យ បាន ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ហើយក្រោយមកមន្ទីរពេទ្យ បានធ្វើកិច្ចសសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បីសិក្សាលើការបង្កើត និងស្រាវជ្រាវ លើការយកសំណាក ស្ទីមស៊ែល (Stem Cell) របស់មនុស្ស មកព្យាបាលលើអ្នកជំងឺ ។ ជាក់ស្តែង មានអ្នកជំងឺប្រមាណជាង ១០ម៉ឺន ករណី ត្រូវ បានទទួលការព្យាបាលដោយជោគជ័យ តាមរយៈការចាក់ ស្ទីមស៊ែល (Stem Cell) នេះ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-18-1024x682.jpg)
យកឱកាសនេះ, លោកបណ្ឌិតប្រតិភូ ក៏បានធ្វើការអញ្ជើញ ភាគីខាងមន្ទីរពេទ្យ ដោយសហការជាមួយភាគី ពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាព ធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-21-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-24.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-27-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-09-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-06-1024x685.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-18-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)