ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណជន ពិសេសកម្មសិក្សាការី ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្ដយកចិត្ដទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្ដតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងWajima, ក្រុងSuzu និងក្រុងNato នៃខេត្ដ Ishikawa។ ទីភ្នាក់ងារឧតុនិយមជប៉ុនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កគ្រោះហានិភ័យដូចជា កម្រិតទឹកទន្លេឡើងខ្លាំង ការជន់លិច ការបាក់ដី និងការដាច់ចរន្ដអគ្គិសនីជាដើម ហើយក៏អាចមានការប្រកាសឱ្យជម្លៀសពលរដ្ឋចេញពីក្រុង។