ព័ត៌មានជាតិ

ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ច្រានចោលការ សរសេរចោទប្រកាន់ថា ពុំមានចំណាត់ការនឹង ឧក្រិដ្ឋជន កាប់បំផ្លាញព្រៃឡង់!

កំពង់ធំ ៖  នៅក្នុងពេលថ្មីៗនេះ លោកតុបកក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានច្រានចោលទាំងស្រុង ចំពោះការសរសេរបង្ហោះផ្សាយ ពីសំណាក់ម្ចាស់គណនេយ្យ facebook ឈ្មោះ( Tan kimsour) ដែលបានសរសេរ បង្ហោះ លើផេក facebook របស់ខ្លួនថា សូមលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ជួយបើកភ្នែកមើល ហើយមានវិធានការជាមួយឧក្រិដ្ឋជន បំផ្លាញធនធានធម្មជាតិ នៅតំបន់លោកការពាផង គឺនៅពីក្រោយស្នាក់ការបរិស្ថានច្រកតោល ក្នុងភូមិសាស្ត្រឃុំមានឫទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែនព្រៃឡង់។

ទាក់ទងទៅនឹងការ សរសេរបង្ហោះផ្សាយ លើគណនេយ្យហ្វេសប៊ុក របស់ឈ្មោះតាន់ គឹមសួរ នេះ។

លោក តុប កក្កដា ក្នុងនាមជាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានច្រានចោលទាំងស្រុង ចំពោះការសរសេរបង្ហោះ ចោទប្រកាន់មកលើរូបលោកបែបនេះ ដោយលោកបានមានប្រសាសន៍លើកឡើងថា ចំណុចដែល ម្ចាស់ផេក (facebook Tan kimsour) បានសរសេរបង្ហោះលើផេករបស់ខ្លួននោះ ហើយមានទីតាំងស្ថិតនៅ ពីក្រោយទីស្នាក់ការបរិស្ថានច្រកតោល ភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  គឺមិនមែនស្ថិតក្នុងដែន សមត្ថកិច្ចរក្សាការពាររបស់ មន្ទីរបរិស្ថានខេត្តកំពង់ធំនោះឡើយ ។ គឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រី រដ្ឋបាលព្រៃឈើ ។ ដូច្នេះការសរសេរបង្ហោះ ពីសំណាក់ ម្ចាស់ផេក បែបនេះ គឺជាការវាយប្រហារ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ លោកក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្ត យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានពីសំណេរ របស់ម្ចាស់ផេក facebook តាន់គឹមសួរ នោះឡើយ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានមានប្រសាសន៍បន្តទៀតថា មន្ទីរបរិស្ថានខេត្ត បានខិតខំបំពេញកិច្ចការងារ យ៉ាងយកចិត្ត ទុកដាក់បំផុត ។ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ។ ព្រមទាំងបានរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ខំប្រឹងទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលទទួលបាននៅលទ្ធផលយ៉ាងល្អប្រសើរ ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃព្រៃឡង់ បាននឹងកំពុងអនុវត្តគម្រោងយន្តការ ឥណទានកាបោនរួមគ្នា ជាមួយនឹង (JCM) ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន និងផ្ដល់បច្ចេកទេស ដោយអង្គការអន្តរជាតិ(CI )ដែលយើងប្រើប្រាស់នូវបច្ចេកវិជ្ជា ទំនើបៗក្នុងការតាមដានគម្រោបព្រៃឈើនាពេលបច្ចុប្បន្ន ។

ម្យ៉ាងវិញទៀត ចំពោះការសរសេរបង្ហោះ បែបនេះ ធ្វើឲ្យប៉ះពាល់ដល់មន្ត្រីជំនាញគ្រប់ស្ថាប័ន ដែលបានខិតខំបំពេញការងារ និងបង្ក្រាបបទល្មើស ទាំងថ្ងៃទាំងយប់ ព្រមទាំងបានចូលរួមថែរក្សា ការពារអភិរក្សធនធានធម្មជាតិ កន្លងមក ៕ ដោយសំនៀង

To Top