ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៥ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់នៅវត្តជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-34-40-1024x682.jpg)
ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តជម្ពូវ័ន រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ផ្លែឈើស្រស់ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។ ពុទ្ធសាសនិក តែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅចាប់ពីថ្ងៃ ១រោចរហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-34-43-1024x682.jpg)
ក្នុងអំឡុង១៥ថ្ងៃនេះគឺតាំងចិត្ដដាច់ខាតត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-34-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-34-53-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-34-56-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-35-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-35-06-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-35-09-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-22_13-35-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)