ខយ តេ បានប្រកាសយ៉ាងមោទន អំពីភាពជោគជ័យ នៃយុទ្ធនាការបរិច្ចាគឈាម របស់ខ្លួនជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្រោមឈ្មោះ “អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ” ក្នុងឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-01-30-1024x682.jpg)
ព្រឹត្តិការណ៍នេះ បានទាក់ទាញសធារណជន ដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត 1,000 នាក់មកពីជាង 10 ប្រទេសចូលរួម ។ ក្នុងចំណោមអ្នកចូលរួមយ៉ាង ច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាម បានមានចំនួន រហូតដល់ 749 នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង។ យុទ្ធនាការ “អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ” បានកំណត់ត្រាឯតទគ្គកម្ម ជាតិថ្មីមួយ គឺ “អ្នកបរិច្ចាគឈាមច្រើន ជាងគេ ក្នុងមួយថ្ងៃ”។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-01-35-1024x683.jpg)
លោកស្រី ម៉ា យ៉ាហ្វិន ស្ថាបនិក និងជាអគ្គនាយិកា ខយ តេ គ្រុប បានចូលរួមបរិច្ចាគឈាម ជាលើកដំបូងក្នុងជីវិត របស់លោកស្រី ហើយបង្ហាញ ការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងសរសើរអំពីស្មារតីយុទ្ធនាការនេះ ។ អ្នកស្រី ម៉ា បាននិយាយថា “ខ្ញុំពិតជាស្ងើចសរសើរ ចំពោះទឹកចិត្តសប្បុរស និងក្តីមេត្តាពីអ្នកចូលរួមគ្រប់គ្នា ។ វាជាសក្ខីភាពបញ្ជាក់ ពីទឹកចិត្តសប្បុរស និងភាពរួបរួមគ្នា របស់ប្រជាជនកម្ពុជា”។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-01-40-1024x682.jpg)
លោកឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ ដែលបានថ្លែងអំណរគុណ ចំពោះអ្នកស្ម័គ្រចិត្តចូលរួម បរិច្ចាគឈាមទាំងអស់ និងក្រុមការងារនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ យើងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការបរិច្ចាគឈាម ។ យើងជ្រើសរើសថ្ងៃ១៨ កញ្ញា ព្រោះវាជាថ្ងៃបិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជានិមិត្ដរូប នៃស្មារតីសប្បុរសធម៌ របស់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងធ្វើឱ្យថ្ងៃសម្ពោធសាខាថ្មីរបស់យើងកាន់តែមានន័យ នឹងគួរឱ្យចងចាំ។ លោកស្នើរ នឹងលើកទឹកចិត្តដល់ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ អោយព្យាយាម បំបែកកំណត់ត្រានេះ ដើម្បីឱ្យមានការយល់ដឹង និងសម្រេច បាននូវការបរិច្ចាគឈាម ពីសាធារណជនកាន់តែច្រើន។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-01-45-1024x682.jpg)
ការបំបែក ឯតទ្គកម្ម នេះបានបញ្ជាក់ ពីសេចក្ដីមោះមុត និងការប្តេជ្ញាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ខយ តេ ក្នុងការបង្កើតផល វិជ្ជមានជូនសង្គម ។ ឈាមដែលបានបរិច្ចាគតាមរយៈអ្នកស្ម័គ្រចិត្តពីយុទ្ធនាការនេះ នឹងជួយក្រុមគ្រូពេទ្យ សង្គ្រោះជីវិត មនុស្សទូទាំងប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-01-51-1024x682.jpg)
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម ទាំងឡាយ និងដៃគូសហការទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានភាពជោគជ័យយ៉ាងក្រៃលែង។ រាល់តំណក់ឈាមគឺមានសារសំខាន់ និងរាល់ការបរិច្ចាគអាច ជួយសង្គ្រោះជីវិតមនុស្ស ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-02-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-02-05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-02-08-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_09-02-12-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)