ភ្នំពេញ ៖ សប្បុរសជននានា ដែលដឹកនាំដោយលោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានយកអំណោយជាគ្រឿង បរិភោគផ្តល់ ជូនរដ្ឋបាល ខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបម្រុងទុកចែកជូនពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-31-44-1024x771.jpg)
អំណោយរួមមាន ជាអង្ករចំនួន១០តោន សារ៉ុងចំនួន១០០០ មីម៉ាម៉ាចំនួន ៥០កេសធំនេះ គឺបានទទួលដោយ ផ្ទាល់ពីសំណាក់ លោក ជាម ច័ន្ទសោភណ្ឌ អភិបាល ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ស្ពឺ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-31-51-1024x771.jpg)
បើតាមលោក យឿន យឿត បានឲ្យដឹងថា អំណោយ ដែលជាគ្រឿងបរិភោគនេះគឺ បានមកពីការរៃអង្គាស់គ្នា ពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស និង ក្រុមហ៊ុន ហុង ម៉េងជូ ដើម្បីផ្តល់ជូនដល់រដ្ឋបាល ខេត្តកំពង់ស្ពឺ ទុកសម្រាប់ចែកជូនបងប្អូនក្រីក្រ និងរងគ្រោះ ធម្មជាតិ ជាពិសេសគឺរងគ្រោះដោយទឹកជំនន់តែម្តង។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-31-56-1024x771.jpg)
ក្រោយទទួលនូវអំណោយ ដែលជាជំនួយសប្បុរសធម៌នេះលោក ជាម ច័ន្ទសោភ័ណ្ឌ បានថ្លែងអំណរអគុណ ចំពោះសប្បុរសជន ដែលបានផ្តល់ជូន នាពេលនេះ ខណៈអំណោយ នេះនឹងរក្សាទុកសម្រាប់ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះនានាជាយថា ហេតុណាមួយ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-32-00-1024x771.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-32-03-1024x771.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-32-07-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-32-12-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_11-31-39-1024x771.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)