ព័ត៌មានជាតិ

សមាជិកអចិន្ត្រៃយ៍ គណបក្សខេត្តកំពង់ធំ នាំអំណោយមនុស្សធម៌ ឧបត្ថម្ភជូនសមាជិកបក្ស និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត នៅរដូវបុណ្យកាន់បិណ្ឌភ្ជុំ

ខេត្តកំពង់ធំ ៖ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគណបក្ស នៅមូលដ្ឋានសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ បាននាំយកនូវស្បៀងអាហារគ្រឿង ឧបភោគបរិភោគ អំណោយមនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភជូនសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១៥ គ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មានមតិសំណេះសំណាល នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ឱ្យបានល្អ រស់ នៅស្អាត មានអនាម័យ និងត្រូវចូលរួមជាមួយអាជ្ញាធរដែនដីក្នុងការអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព នឹងត្រូវរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង បន្ថែមទៀត។

អំណោយទាំងនោះរួមមាន ដោយក្នុងមួយគ្រួសារទទួល បាននៅអង្គរចំនួន២៥គីឡូក្រាម  មីជាតិចំនួន១កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ៕ ដោយសំនៀង

To Top