កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យរដ្ឋបាលក្រុង ស្រុក ចុះត្រួតពិនិត្យទប់ស្កាត់ សំណង់គ្មានច្បាប់ និងសង់រំលោភលើដីចំណីផ្លូវ សាធារណៈ ដោយមិនបណ្តែតបណ្តោយ អោយការសាងសង់សំណង់ផ្សេងៗ គ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ ឫ គ្មានលិខិតអនុញ្ញាត សាងសង់នោះឡើយ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_12-59-11-701x1024.jpg)
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យសេចក្តីព្រាងផែនការ រៀបចំដែនដីខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលា ខេត្ត។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_12-59-15-1024x683.jpg)
លោក អ៊ុន ចាន់ដា បានស្នើរឲ្យអាជ្ញាធរក្រុង ស្រុក បន្តពង្រឹងក្នុងចុះ ត្រួតពិនិត្យទប់ស្កាត់ សំណង់គ្មានច្បាប់អនុញ្ញាតជាពិសេស សំណង់ រំលោភលើដីចំណីផ្លូវសាធារណៈ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និង រក្សាសោភ័ណ្ឌភាពក្រុង រួមទាំងតម្រូវឲ្យម្ចាស់សំណង់បំពេញ បែបបទស្នើសុំលិខិតអនុញ្ញាត សាងសង់ឲ្យបានត្រឹមត្រូវ និងបើកការដ្ឋានតាមនីតិវិធីច្បាប់ជាមុនសិន ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តកំពង់ចាម មានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព សំដៅផ្តល់ជាប្រយោជន៍រួម សំរាប់ប្រជាពលរដ្ឋ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-23_12-59-18-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)