ព័ត៌មានជាតិ

សភាកម្ពុជា-ចិន ចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ច សហប្រតិបត្តិការជាមួយគ្នា នៅគ្រប់កម្រិតនិងគ្រប់វិស័យ

រូបភាព៖ រដ្ឋសភា

ភ្នំពេញ៖ ជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេ ខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ ជូនប្រទេសនិងប្រជាជនទំាងសងខាង។

ពិធីចុះហត្ថលេខាលើឯកសារទំាងពីរ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន នាទីក្រុងប៉េកំាង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបាន ពិភាក្សាការងារជាទ្វេភាគីប្រកបដោយ លទ្ធផលជាទីមោទនៈហើយនោះ។

កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាង ប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរត្រូវបាន ចុះហត្ថលេខាដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងលោក លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។

ស្មារតីនៃកិច្ចព្រមព្រៀងរវាងសភាប្រទេសទំាងពីរ បង្ហាញពីការរួមសហការគ្នារវាង សភាប្រទេសទំាងពីរក្នុងកា រជំរុញនិងលើកកម្ពស់ចក្ខុវិស័យរបស់ រដ្ឋាភិបាលនៃប្រទេសទំាងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងការរួមចំណែកជាវិជ្ជមានក្នុងការរក្សា សុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី និងសមភាគីមិត្តចិនបានឯកភាពគ្នាថា ការផ្លាស់ប្តូរ ទស្សនកិច្ចជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ គឺជាផ្នែកមួយដ៏សំខាន់នៃ ការពង្រឹងពង្រីកទំនាក់ទំនកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំឡើង។

កិច្ចព្រមព្រៀងចែងអំពីការលើកកម្ពស់ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិ ស័យនីតិកម្ម ការត្រួតពិនិត្យ និងអភិបាលកិច្ច ការបន្តអនុវត្តការផ្លាស់ប្តូរទស្សកិច្ចមិត្តភាពរវាងថ្នាក់ដឹកនាំ គណៈកម្មាធិការ ក្រុមមិត្តភាព តំណាងរាស្រ្ត និងស្ថាប័នការងារតាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម និងវិស័យឌីជីថល ជំរុញយ៉ាងសកម្មនូវ ការផ្លាស់ប្តូរមិត្តភាព និងដំណើរទស្សនកិច្ចទៅវិញទៅមក រវាងតំណាងរាស្រ្តស្ត្រី និងសមាជិកសភាវ័យក្មេង ជាដើម។ ចំណែកអនុស្សរណៈរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរវិញ ធ្វើឡើងក្នុងគោលបំណង បន្តទំនាក់ ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និងកម្ពុជា តាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរ បទពិសោធន៍និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តល់សេវាកម្មសម្រាប់ការ អនុវត្តប្រកប ដោយប្រសិទ្ធភាពនៃភារកិច្ច របស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការអនុលោមតាមបទដ្ឋាន ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ពិធីចុះហត្ថលេខាលើឯកសារទំាងពីរនេះ បានប្រារព្ធធ្វើឡើងក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅវិមានសភាតំណាងប្រជាជនចិន នាទីក្រុងប៉េកំាង៕

To Top