ពោធិ៍សាត់: នៅយប់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយ យោធាខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និង បង្រ្កាបបទល្មើសជលផល នៅចំណុច ខាងលិចជ្រោយតាគុត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_16-14-16-1024x665.jpg)
ជាលទ្ធផលបង្រ្កាបបានចំនួន ០១ ករណី នេសាទដោយឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូល ភ្លើង ឧបករណ៍ខុសច្បាប់រួមមាន÷
– អាគុយចំនួន ០៤ គ្រឿង
– អំពូលភ្លើងចំនួន ០៤ អំពូល
– ប្រដាប់បំលែងភ្លើង(អាំងវែកទ័រ)ចំនួន ០៤ គ្រឿង
– ខ្សែភ្លើងប្រវែង ៤០ ម៉ែត្រ
– ខ្សែរួមផ្សំប្រវែង ២០០ ម៉ែត្រ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_16-14-27-1024x768.jpg)
រហូតដល់ព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៤កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងយោធាខេត្ត កម្លាំងសរុប ៧នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន ២ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពីផាត់សណ្ដោងរហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជាលទ្ធផលបង្រ្កាបបានចំនួន ០១ករណី ឧបករណ៍ខុសច្បាប់រួមមាន÷
– របាំងសាច់អួនក្រឡាល្អិតចំនួន ៥ ខ្សែ ប្រវែង ១៦០០ ម៉ែត្រ
– ក្បាលបរចំនួន ២ គ្រឿង
– លូកងសាច់អួនចំនួន ៧ មាត់
– បង្គោលចំនួន ៥៤០ ដើម
– ចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡូក្រាម៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_16-14-31-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_16-14-37-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)