ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី ៧៩ របស់អង្គការសហប្រជាជាតិ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយលោក Saleumxay KOMMASITH ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅទីក្រុងញូវយ៉ក។
នេះជាជំនួបអាហារពេលព្រឹក រវាងរដ្ឋមន្ត្រីការបរទេសទាំងបីប្រទេសជាលើកដំបូង បន្ទាប់ពីការសម្រេចឱ្យមានជំនួបនេះ នាឱកាសនៃកិច្ចប្រជុំពហុភាគីនានាបន្ថែមពីលើជំនួបត្រីភាគីកម្រិតប្រមុខរដ្ឋាភិបាលដែលត្រូវបានរៀបចំឡើងជាច្រើនលើករួចមកហើយ។
សូមរំលឹកផងដែរថា ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជាបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)៕