ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម បើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។
![](https://dap-news.com/wp-content/uploads/2024/09/461269000_842612571384419_2065322118991437558_n-1024x819.jpg)
សូមជម្រាបថា នេះជាលើកទី១ហើយ ដែលក្រសួងធនធានទឹក និងឧតុនិយម បើកវគ្គបណ្ដុះបណ្តាលស្ដីពី ភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ដោយមានការចូលរួម ធ្វើបាឋកថា ពីលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងលោក សូលី វណ្ណប៉ុក នាយករង សាលាភូមិន្ទរដ្ឋបាល ។
![](https://dap-news.com/wp-content/uploads/2024/09/461304571_842609828051360_9193303080023212884_n-1024x683.jpg)
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណង នៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ ក្នុងការគ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងអង្គភាព ប្រកបដោយប្រសិទ្ធភាព កិច្ចសហការល្អ និងផលិតភាពខ្ពស់ ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងស្ថាប័នពាក់ព័ន្ធ ស្របតាមការតម្រង់ទិស នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/09/461200843_842609304718079_2956020543681852990_n-1024x683.jpg)
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែមានភាពច្បាស់លាស់ ហ្មត់ចត់ និងរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តការងារឱ្យបានល្អ ព្រមទាំងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការជំរុញការងារឱ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនរឹងមាំ ក្នុងនោះដែរត្រូវមានភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការធ្វើការជាក្រុម ការគ្រប់គ្រងដោយមានចក្ខុវិស័យនិងគោលដៅច្បាស់លាស់ មានយុទ្ធសាស្ត្រ និងការដោះស្រាយបញ្ហាប្រឈម។
![](https://dap-news.com/wp-content/uploads/2024/09/461401352_842609021384774_3675503746915986520_n-1024x683.jpg)
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍ តម្រង់ទិសចំនួនបីចំណុចគឺ៖ ទី១)អ្នកដឹកនាំត្រូវស្វែងរកព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ពិភាក្សាឱ្យបានស៊ីជម្រៅនិងល្អិតល្អន់ និងរៀបចំជម្រើសឱ្យបានច្រើន ទី២)អ្នកដឹកនាំត្រូវជំរុញ និងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈ ឱ្យមានការចូលរួម ពីមន្រ្តីថ្នាក់ក្រោមឱ្យសកម្ម ទី៣)ទំនាក់ទំនងរវាងអ្នកដឹកនាំ និង មន្រ្តីថ្នាក់ក្រោម មានឥទ្ធិពលលើការបង្កើត ឱ្យមាននវានុវត្តន៍ ដែលបង្កភាពងាយស្រួល ដល់អ្នកដឹកនាំក្នុងការឆ្លើយតប ទៅនឹងវិបត្តិនានា ។
![](https://dap-news.com/wp-content/uploads/2024/09/461240876_842610881384588_9114684928759595994_n-1024x683.jpg)
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះ រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីថ្នាក់អនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក ក្រសួង ធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងអង្គភាពថ្នាក់ក្រោមជាតិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ ៕
![](https://dap-news.com/wp-content/uploads/2024/09/461200166_842610798051263_7235861303509967326_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461196901_842616274717382_6623183083030095987_n-1024x820.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461130979_842616231384053_8363092835690751973_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461262281_842616211384055_2367255336537724001_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461316086_842612164717793_4680915014443369031_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461252861_842614628050880_1280684908061231966_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461282435_842617571383919_3996535385563740398_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461288898_842617611383915_5478568704144499213_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461296458_842617694717240_6910063907011171408_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461317575_842613994717610_161734780600176989_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461323758_842616254717384_8058163177941778023_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461396173_842617648050578_3514856233000453578_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/09/461098703_842624634716546_4960393210117180079_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)