ណាននិញ- ចិន ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី បានអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈទ្វេភាគី ជាមួយ ស្ថាប័នទូទាត់ អន្តរធនាគារឆ្លងប្រទេស ( CIPS) ដើម្បីធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖
១.អំពីសក្តានុពល នៃការទូទាត់ជាប្រាក់យ័ន សម្រាប់វិនិយោគិនចិន-កម្ពុជា
២. អំពីការចូលរួមជាសមាជិក នៃប្រព័ន្ធ CIPS សម្រាប់សម្រួលដល់ការវិនិយោគគិន ចិន នៅកម្ពុជា
៣. ពិនិត្យ និងជុំរុញកិច្ចសហប្រតិបត្តិការ រវាងធនាគារ ARDB និង CIPS តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ នៅពេលខាងមុខ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-12-43.jpg)
សូមបញ្ជាក់ថា ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) គឺជាប្រព័ន្ធទូទាត់របស់សាធារណៈរដ្ឋប្រជាមាណិតចិនដែលផ្តល់សេវាកម្មលើការទូទាត់ ជាប្រាក់យ័ន សម្រាប់ ពាណិជ្ជកម្មឆ្លងដែន ។ CIPS ត្រូវបានគាំទ្រដោយ ធនាគារកណ្តាល របស់ ប្រទេសចិន ( People’s Bank of China ) ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងពង្រឹងគោលនយោបាយធ្វើអន្តរកម្ម នៃការប្រើប្រាស់រូបិយប័ណ្ណ (ប្រាក់យ័ន) របស់ប្រទេសចិន ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-12-34.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-12-29.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)