ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរា ជាណាចក្រ កម្ពុជាបានស្នើ ឱ្យមានការចងសម្ព័ន្ធភាព រវាងក្រុងសៀង ហៃនិងខេត្តនានារបស់ប្រ ទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែល ជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត មានទាំងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម ។
ការស្នើរបស់សម្តេចប្រធានរដ្ឋភា ក្នុងជំនួបជាមួយ លោក ឈិន ជីនីង (Chen Jining) លេខាធិការ នៃគ ណៈកម្មាធិការគណបក្សកុម្មុយនីស្តចិ នប្រចាំទីក្រុងសៀងហៃនៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ ខណៈដែលសម្តេចរ ដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិ ភូជាន់ ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅក្រុង សៀងហៃ ក្រោយពីបានបញ្ចប់ ទស្សនកិច្ច នៅ រដ្ឋធានីប៉េងកំាង។ លោក ឈិន ជីនីងបានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជាចិន ដែលបានពូនជ្រំ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទំាងពីរ និងបានបន្តថែរក្សាលើកកម្ពស់ ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បានក្លាយជាមិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបានដាក់ ចេញនូវ ចក្ខុវិស័យច្បាស់លាស់ យកពលរដ្ឋជាស្នូលក្នុងការ កសាងសហគមន៍ជោគ វាសនារួ មកម្ពុជា-ចិន ។
លោកលេខាធិការបក្សក៏បាន ជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុងសៀងហៃ ទទួល បានការយកចិត្តទុកដាក់ខ្ពស់ពី លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការអនុវត្តនយោបា យប្រជាធិបតេយ្យ បែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះ មានការរីកចម្រើនយ៉ាងខ្លាំង ។ ក្នុង ពេលបច្ចុប្បន្នក្រុងសៀងហៃ បានចាត់ផ្តល់អាទិភាព លើការអភិវឌ្ឍ ដោយយកពលរដ្ឋជាស្នូល នៅលើវិស័យជាអាទិភាពចំនួនពីរគឺ វិស័យអប់រំនិងសុខាភិបាល ។
សៀងហៃមានទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ដោយនៅក្នុងនោះមានសាកល វិទ្យា ល័យ បានបើកបង្រៀនភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត បង្រៀនខាងកសិកម្ម ហើយមាននិស្សិតកម្ពុជាជាច្រើន នាក់ បានកំពុងសិក្សានៅទីនេះ។
ជាមួយគ្នានោះដែរលោក ឈិន ជីនីង បានស្វាគមន៍ ចំពោះការភ្ជាប់ទំនាក់ ទំនងប្រ ជាជនកម្ពុជានិងក្រុងសៀងហៃ ឱ្យបានកាន់តែស្អិតល្មួតថែមទៀតដើម្បីផលប្រយោជន៍រួមនៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងការកោតសរសើរចំពោះការស្វា គមន៍យ៉ាង កក់ក្តៅពីបក្ស សភា និងប្រជាជនក្រុងសៀងហៃ ដល់គណៈប្រតិភូរដ្ឋភាកម្ពុជា ។
សម្តេចបានគូ សបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជាចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើការ កសាងជំនឿទុកចិត្ត យ៉ាងស៊ីជម្រៅ និង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ”យើងនឹងអាចបន្តថែរក្សា ពូនជ្រុំ និង អភិវឌ្ឍទំនាក់ទំនង ដែលចេញពីបេះដូង របស់យើង ឈានឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់” នេះជាការគូសបញ្ជាក់បន្ថែម របស់សម្តេចប្រធានរដ្ឋសភា ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ទោះបីដំណើរទស្សនកិច្ចនៅទីក្រុ ងសៀងហៃ មានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របាន យ៉ាងច្រើនពីមិត្តចិនព្រមទាំងបង្កើនបាននូវភាពជិតស្និទ្ធនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងជាមួយក្រុងសៀងហៃ ផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរ បែបនេះនឹងកើតមានជាបន្តទៀត នាពេលអនាគត។ ក្រុងសៀងហៃ ជាមជ្ឈមណ្ឌលសកល សម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការដឹកជញ្ជូន ព្រមទាំងវិទ្យា សាស្ត្រនិ ងបច្ចេក វិទ្យា ហើយកិច្ចការទាំងនេះ បាននិងកំពុង ដំណើរការយ៉ាងសកម្ម ដោយផ្អែកលើ កត្តានវានុវត្តន៍ ការកែទម្រង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពបើកចំហ ទៅកាន់ពិភពលោក ។
ជាមួយនឹងការស្នើ បន្តពង្រីកបណ្តាញ សម្ព័ន្ធមេត្រីភាព រវាងទីក្រុងសៀងហៃ ជាមួយ នឹងទីក្រុង និងខេត្តនានា របស់ប្រទេសកម្ពុជា សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយត្រូវ បានកំណត់ដោយទំនាក់ទំនង យ៉ាងជ្រាលជ្រៅរវាងប្រជាជននិងប្រជាជន និងចំណងមិត្តភាពចេញពីបេះដូង និងបេះដូងយ៉ាងស៊ីជម្រៅ ដែលញុំងឱ្យ កម្ពុជា-ចិនប្តេជ្ញាធ្វើការរួមគ្នាឆ្ពោះ ទៅកសាងសហគមន៍ ជោគវាសនារួម ក្នុងយុគសម័យថ្មី ក្រោម ក្របខណ្ឌកិច្ច សហប្រតិបត្តិការ ត្បូងពេជ្រ ហើយការទូតសភា និងកិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌសភា ដើរតួនាទីកាន់តែសំខាន់ ក្នុងការ រួមចំណែកដល់ការលើកកម្ពស់ភាពជា ដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ ដោយយកប្រជាជនជាស្នូល ៕