ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញថ្លែង សុន្ទរកថាគន្លឹះ ក្នុង កិច្ចពិភាក្សាតុមូល តំបន់អាស៊ាន-ចិនលើកិច្ច សហប្រតិបត្តិការ ហិរញ្ញវត្ថុ

ណាននីង -​ ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB  និងស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស (CIPS) រួចមក,  នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។
ក្នុង កិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖

១. ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់
២. ទីផ្សារហិរញ្ញវត្ថុ
៣. កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង
៤. ការប្រឆាំងការសម្អាតប្រាក់ ។

យកឱកាសនោះ, លោកបណ្ឌិត បានធ្វើការ គូសបញ្ជាក់អំពី តួនាទី និងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អស៊ាន និងចិន ។  លើសពីនេះ លោកបណ្ឌិត ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ និង​អន្តរជាតិ​ផងដែរ​៕

To Top