ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងស្តីពី ការពន្យារពេល ប្រកាស សេចក្តីជូនដំណឹង ចំនួន ០២សប្តាហ៍បន្ថែមទៀត ក្នុងគម្រោងការងារ ផ្គត់ផ្គង់សម្ភារ សាងសង់ និង ដំឡើងត្រង់សួរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយអគ្គិសនីបទួលពង្រ (GS8) (Code:24TBLSL67).

យោង ៖ សេចក្តីជូនដំណឹងលេខៈ ២៥២៧ PC.អក ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្ម អគ្គិសនីកម្ពុជា ។ -ការចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបាន ចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទិញឯកសារដេញថ្លៃ ប្រកួតប្រជែងជា សាធារណៈ ក្នុងគម្រោង​ ការងារ ផ្គត់ផ្គង់សម្ភារ សាងសង់ និង ដំឡើងត្រង់ស្នូរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយអគ្គិសនីទួលពង្រ (GSB) ដែលបានធ្វើការប្រកាសសេចក្តីជូនដំណឹង លក់ឯកសារដេញថ្លៃ ចាប់ពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២៤ និងត្រូវបើកសំណើរដេញថ្លៃ នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៤ ឲ្យបានជ្រាបថា ៖ យោងតាម​ ការចាំបាច់ របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជាបានពន្យារពេលធ្វើការប្រកាស សេចក្តីជូនដំណឹង ០២សប្តាហ៍បន្ថែមទៀត គឺសម្រេចយកថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៤ ពេលវេលាដដែល ជាថ្ងៃបើកសំណើដេញថ្លៃ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន តាមការគួរ ៕

To Top