ភ្នំពេញ ៖ ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ជួបពិភាក្សារការងារ ជាមួយវិស័យឯកជន របស់អាមេរិក ចំនួន ៣ស្ថាប័ន លើវិស័យថាមពល , វិស័យពាណិជ្ជកម្ម អេឡិចត្រូនិច (E-Commerce), និងសុខាភិបាល ដើម្បីផ្សព្វផ្សាយនិងពន្យល់ លម្អិតអំពីបរិយាកាស វិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួល វិនិយោគពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានជម្រាបជូនអំពីព័ត៌មាន ជាសក្តានុពល សម្រាប់កិច្ចការងារ វិនិយោគនៅកម្ពុជា ដោយក្នុងនោះ គណៈប្រតិភូកម្ពុជា បានស្នើក្រុមហ៊ុនឱ្យពិនិត្យ លទ្ធភាពក្នុងការ បណ្តាក់ទុន វិនិយោគរបស់ខ្លួន នៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផល កម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគ របស់ក្រុមហ៊ុនផងដែរ៕