ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិដើរកម្សាន្ត តាម មរណីយ៍ដ្ឋាននានា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយះពេល៣ថ្ងៃ ទទួលបានភ្ញៀវ ប្រមាណជាង៣០ម៉ឺននាក់

កំពង់ស្ពឺ ៖ ភ្ញៀងទេសចរណ៌ជាតិនិងអន្តរជាតិ ប្រមាណ៣១៤,៩៤០នាក់ បានដើរកម្សាន្តតាមតំបន់ទេសចរ ចំនួន២៧កន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រយ:ពេលបីថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១,ទី២ ទី៣ ខែតុលាឆ្នាំ២០២៤ កន្លងទៅ ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា រយ:ពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរណ៍ដើ រកម្សាន្តតាមរមណីយ៍ដ្ឋាន សហគមន៏ ទេសចរណ៍ ចំនួន២៧កន្លែងព្រមទាំងវត្តអារាមនានា និងស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរសរុប៣១៤,៩៤០នាក់។

ក្នុងនោះភ្ញៀវទេសចរ ដើរកម្សាន្តតាមរណីយ៍ដ្ឋាន សហគមន៏ទេសចរ និងស្នាក់នៅចំនួន៤៦,៦១៥នាក់ បើប្រៀបធៀបរយ :ពេលដូចគ្នាឆ្នាំ២០២៣ មានភ្ញៀវទេសចរ សរុបចំនួន៤០,៨៣២នាក់កើនឡើង២៣%ភាគរយ។

លោកបានបន្តទៀតថា ភ្ញៀវទេសចរអន្តរជាតិបានមកកម្សាន្តរយ:ពេលពីថ្ងៃនៃតំបន់ទេសចរនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានចំនួន៤៣០នាក់បើធៀបឆ្នាំ២០២៣មានភ្ញៀវទេសចរអន្តរជាតិចំនួន៣២៦នាក់កើនឡើង៣២%ភាគរយ។
ចំណែកសន្តាប់ធ្នាប់វិញ លោកបាននិយាយថា កងកម្លាំងប្រដាប់អាវុធ ទាំងបីបាន ការពារសន្តិសុខ សន្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងពុំមានបទល្មើសផ្សេងនោះទេ ក្នុងរយ:ពេលថ្ងៃកន្លងមក៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top