ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងរ៉ែ និង ថាមពល នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសន្និសីទ ស្តីពីការស្វែងយល់ អំពីគម្រោងថាមពលស្អាត ឬថាមពលកកើតឡើងវិញ នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ទើបនឹងអនុម័ត ជាប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ។
វេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីផ្សព្វផ្សាយ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងថាមពលស្អាត អត្ថប្រយោជន៍ និងឱកាស នៃការអនុវត្តថាមពលស្អាត ឬថាមពល ខ្យល់នៅកម្ពុជា ៕