ពោធិ៍សាត់: ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជំបិណ្ឌរយះពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៤ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរប្រមាណជាង ៦ មុឺនាក់ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៦៤,៩៧៦ នាក់ និង ភ្ញៀវទេសចរអន្តរជាតិចំនួន ៤៩ នាក់នេះបើយោង តាមរបាយការណ៍ របស់មន្ទីរទេសចរខេត្តពោធិ៍សាត់។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-16-00-1024x498.jpg)
បើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តពោធិ៍សាត់ដដែលក៍បានបង្ហាញថានាឱកាសបុណ្យភ្ជំបិណ្ឌថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៤ សម្រាប់រម្មណីយដ្ឋាន និង តំបន់ទេសចរក្នុងខេត្តពោធិ៍សាត់ទាំង ២៨ កន្លែងភ្ញៀវទេសចរមានចំនួន ២៣,២១២ នាក់ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៣,១៩៥ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៧ នាក់ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-16-08-1024x684.jpg)
សម្រាប់រយះពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៤ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ទេសចរមកលេងកម្សាន្ត សរុប ៦៥,០២៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៦៤,៩៧៦ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៤៩ នាក់បើធៀបនឹងរយះពេល ៣ ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជំបិណ្ឌឆ្នាំ ២០២៣ភ្ញៀវទេសចរ គឺមានការកើនឡើង ០,៨៥ ភាគរយ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-16-11-1024x682.jpg)
ចំពោះសភាពការណ៍ទូទៅ តាមរម្មណីយដ្ឋាន សហគមន៍ និង គោលដៅ ទីតាំងទេសចរនានា ក្នុងខេត្តពោធិ៍សាត់ គឺបានដំណើរការទៅ ដោយរលូនដោយពុំមានបាតុភាព អ្វីកើតឡើងគួរអោយកត់ សំគាល់នោះឡើយ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-16-16-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-16-21.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)