ភ្នំពេញ ៖ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ប្រមាណជាង៧ម៉ឺននាក់ បានប្រើប្រាស់សេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រាប់ការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងត្រឡប់មកវិញ រយៈពេល០៦ថ្ងៃកន្លងមកនេះ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-03-1024x682.jpg)
យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៤តុលា២០២៤នេះ បានអោយដឹងថា រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនកម្មករ កម្មការនី និយោជិកនិងប្រជាពលរដ្ឋ សរុបចំនួន ៧១.៣៦០នាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងវិលត្រឡប៊មកវិញប្រកបដោយ ផាសុកភាព សុវត្ថិភាពនិង រីករាយ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-07-1024x682.jpg)
លោកស្រី បានអោយដឹងទៀតថា តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃ ជួយសម្រាលបន្ទុក ចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-10-1024x682.jpg)
គួរអោយដឹងថា កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈ ចេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-14-1024x682.jpg)
ដោយឡែកលោក ឃួង ស្រេង និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុងគ្រុប កាលពីព្រឹកថ្ងៃទី២៩កញ្ញាឆ្នាំ២០២៤ ក៏បានចុះទៅជូនដំណើរ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរ ទៅលេងស្រុកកំណើត នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-19-1024x682.jpg)
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ មកទទួលសេវា ជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ បានកើនឡើងប្រមាណ ១០ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-23-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-27-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-36-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-40-1024x684.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-47-1024x766.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-51-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-55-1024x766.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-47-59-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-48-03-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-48-06-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-48-10-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-48-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-06_06-48-19-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)