កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៍បូមទឹកក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីបញ្ចៀសការជន់លិចក្រុងតាខ្មៅ ។

ក្នុងថ្ងៃដដែលនេះ លោកអភិបាល ក៏បានចុះពិនិត្យមណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនពីរ គឺវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ផងដែរ ។








 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									