ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាអ្នកដំណើរ និងអ្នកមានលំនៅឋានជាអចិន្ត្រៃយ៍ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ បានត្អូញត្អែរពីការជួបបញ្ហាលំបាក ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ដោយសារតំបន់មួយចំនួន ដែលរងការលិចលង់ដោយទឹកភ្លៀង ជាច្រើនថ្ងៃហើយ មិនស្រកចុះសោះ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-07_14-39-36-768x1024.jpg)
ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរខណ្ឌសែនសុខ សូមជួយពន្លឿនក្នុងការដោះស្រាយ បញ្ហាប្រឈមដែលលិចលង់ ដោយទឹកភ្លៀងនេះផង ធ្វើយ៉ាងណាចាត់វិធានការរំដោះទឹក ឱ្យបានស្រកចុះលឿន នៅក្រោយពេលភ្លៀងធ្លាក់ម្ដងៗ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-07_14-39-40-1024x768.jpg)
បើតាមគណនីហ្វេសប៊ុកឈ្មោះ Virachey In ក៏បានលើកឡើងផងដែរថា «អាណិតម្ចាស់ឡានណាស់ ត្រូវតែស៊ូៗ ទ្រាំលំបាកខណៈពេលមានផល ប៉ះពាល់ច្រើនណាស់ដល់ការរស់នៅ ការងារ អាជីវកម្ម ការសិក្សា និង បរិស្ថាន នាផ្នែកមួយនៃ ខណ្ឌសែន សុខ រាជធានីភ្នំពេញ ថ្ងៃ ០៧ ខែតុលា ឆ្នាំ២០២៤» ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-07_14-39-22-376x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-07_14-39-46-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)