ព័ត៌មានជាតិ

ប្រតិភូ ARDB ចូលរួមសិក្ខាសាលា ផ្សព្វផ្សាយ ​ស្តីពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ​ និងចំណូលមិនមែនសារពើពន្ធ

ភ្នំពេញ ៖ តបតាមការចាត់តាំង របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម,​ លោក​ ចាន់​ សីហា​ អគ្គនាយករង​ និងលោក​ ពាំង​ ស៊ីផាត​ អនុប្រធាននាយកដ្ឋាន ​រដ្ឋបាលទូទៅ​ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខា សាលាផ្សព្វផ្សាយ​ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​ និងចំណូលមិនមែន សារពើពន្ធ​ រយៈពេលពេញមួយថ្ងៃ​ នៅសណ្ឋាគារ​ និងរមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ ខេត្តព្រះសីហនុ​ នាថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៤ ។

សិក្ខាសាលនេះ​ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត​ ឈន​ សុភាព​ រដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងដោយមានការចូលរួមពីតំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ នីតិបុគ្គលសាធារណៈ​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ សរុបចំនួន​ ២៥០​ នាក់។

សិក្ខាសាលាថ្ងៃនេះ ផ្តោតលើប្រធានបទសំខាន់ចំនួន២​ គឺ​ (១) ការផ្ទេរសិទ្ធិកាន់កាប់​ និងប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ​ និង(២) ការពង្រឹងការគ្រប់គ្រង សម្បទានគ្រប់គ្រងសេវាសាធារណៈ ៕

To Top